ក្ដីស្រមៃមួយ


ក្ដីស្រមៃមួយ

     បើត្រឹមតែគិតនិងស្រមើលស្រម៉ៃខ្ញុំជឿថាអ្នកទាំងអស់គ្នាច្បាស់ជាមានគ្រប់ៗគ្នា ប៉ុន្តែពុំសូវមានមនុស្សដែលហ៊ានជំនះដើរតាមក្ដីស្រឡាញ់ខ្លួនឯងប៉ុន្មានដែរ។  ក្ដីស្រឡាញ់មួយ ការចង់បានមួយដែsលគ្មាននរណាមើលឃើញឬជឿជាក់ឡើយ ព្រោះសម័យនេះគេយកមាត់មកនិយាយ។ ប្រសិនបើម្នាក់នោះធ្វើបានដូចសម្ដីដែលគេនិយាយអ្នកដទៃក៏សរសើរទៅ ហើយបើម្នាក់នោះបរាជ័យឬកំពុងsតែធ្វើរឿងដែលអ្នកដទៃហាមឃាត់និងមិនចូលចិត្ត គេច្បាស់ជាសើច និយាយពីមួយទៅមួយ។ 

     ដូចពាក្យមួយឃ្លាដែលតែងនិយាយតៗគ្នាថា"ធ្វើជាមនុស្សកុំមើលងាយមនុស្សឲ្យសោះ"កុំហាម កុំឃាត់ កុំនិយាយ កុំស្ដីឲ្យអ្នកណាឲ្យសោះ។ គេចង់ធ្វើរឿងដែលមនុស្សទូទៅមិនមានអ្នកណាធ្វើឲ្យគេធ្វើចុះ ហើយលើកទឹកចិត្តគេទៅ ឲ្យគេសាកល្បងនូវអ្វីដែលជាការស្រឡាញ់ ចំណង់ចំណូលចិត្តនិងគោលដៅរបស់គេ។ កុំតាំងខ្លួនជាមនុស្សដែលដើរមុនគេហើយហាមអ្នកក្រោយ ផ្លូវនេះអ្នកពិបាកដើរ អ្នកដើរមិនដល់ តែគួរតែឲ្យក្មេងម្នាក់ដែលគាត់ចង់ដើរ ដើម្បីអ្វីដែលគាត់សម្លឹងឃើញនៅខាងមុខនោះ។ 

     រឿងដែលត្រូវធ្វើគឺបើកផ្លូវ បើកចិត្ត បើកគំនិត ផ្ដល់ស្នាមញញឹមនិងកម្លាំងចិត្តឲ្យគាត់ខំដើរឲ្យឆាប់ដល់គោលដៅ កុំសាងខ្លួនឲ្យក្លាយទៅជាមនុស្សអាក្រក់ដែលបំផ្លាញទឹកចិត្តអ្នកដទៃនៅពេលគេចង់ធ្វើអ្វី ទាំងដែលខ្លួនឯងបរាជ័យ។ ត្រឡប់មកវិញសម្លឹងមើលខ្លួនឯងថាមានកំហុសអ្វីខ្លះ?  សួរបេះដូងនិងខួរក្បាលថាត្រូវការអ្វីខ្លះ? ជីវិតមួយនេះមុនពេលស្លាប់ទៅគួរតែបន្សល់អ្វីនៅលើផែនដីមួយនេះ?បន្ទាប់មករៀបចំខ្លួនម្ដងទៀត ងើបមុខ ញញឹម សង្ឃឹម តស៊ូទៅមុខ។ អ្វីដែលខ្ញុំចង់ប្រាប់អ្នកដែលកំពុងអាននោះគឺ កុំឲ្យសម្ដីរបស់អ្នកដទៃមានឥទ្ធិពលលើជីវិតអ្នកឲ្យសោះ។ 
-----------------------------------------
អត្ថបទទី ០០២
សរសេរដោយ៖ ហ៊ល កញ្ញា
រូបភាព Pinterest
©រក្សាសិទ្ធិដោយ៖ នគរស្មេរ
ទំនាក់ទំនងព័ត៌មានបន្ថែម
ទូរស័ព្ទលេខ ០៨៨ ៤៦៩៩ ៨៤០ / ០៩៦ ៩៦៩៦ ០១០

Comments

អត្ថបទពេញនិយមសម្រាប់ខែនេះ

ធ្វើតាមបេះដូង និងខួរក្បាលរបស់អ្នក