ធ្វើតាមបេះដូង និងខួរក្បាលរបស់អ្នក


ធ្វើតាមបេះដូង និងខួរក្បាលរបស់អ្នក

     គ្មានអ្នកណាម្នាក់ អាចបំបាក់អ្នកបានក្រៅពីអ្នកខ្លួនឯងទេ។ អ្នកដទៃ ដែលមិនមែនជាអ្នក គេមិនអាចយល់មិន អាចដឹងបានទេថា អ្នកកំពុងធ្វើអ្ វីនិងត្រូវការអ្វី? គេអាចឈរមើលគ្រប់សកម្មភាពដែលអ្នកកំពុងធ្វើ តែគេមិនមែនជាតួឯកនៅក្នុងជីវិតរបស់អ្នកទេ។ 

     តួអង្គដែលសំខាន់ ហើយក៏ត្រូវជាតួឯកក្នុងជីវិតរបស់អ្នក គឺអ្នកខ្លួនឯងនេះ ហើយតួនាទីនេះ មិនអាចមានអ្នកជំនួសបានទេ មនុស្សដែលនៅជុំវិញខ្លួនអ្នក គេគ្រាន់តែអ្នកទស្សនារាល់សកម្មភាពសម្ដែងរបស់អ្នកតែប៉ុណ្ណោះ។ ពេលអ្នកជួបទុក្ ខគេអាណិត ពេលអ្នករីករាយ គេជួយត្រកអរ ប៉ុន្តែរាល់ទង្វើ គឺអ្នក ជាអ្នកបញ្ចេញអារម្មណ៍ និងកាយវិការ។ 

     ត្រូវតាំងចិត្តថា ប្រសិនបើអ្នកជ្រុលជាមានជីវិតរស់នៅនឹងគេទៅហើយ អុីចឹងគួរតែខំប្រឹង និងធ្វើជាតួឯកនៅក្នុងឆាកមួយនេះទៅ។ ហើយព្យាយាមសម្ដែងឲ្យបានត្រឹមត្រូវ ស្មោះត្រង់ និងឥតខ្ចោះ ដើម្បីកុំឲ្យអ្នកទស្សនាវិនិច្ឆ័យថា អ្នកជាមនុស្សក្បត់ និងមិនអាចសម្ដែងបន្តបាន។ សូមកុំធ្វើជាតួឈ្នានីស ឬបំផ្លាញអ្នកដទៃ នាំតែមនុស្សជុំវិញ គេស្អប់ខ្ពើមទេ គួរតែចេះរៀបចំឆាកនេះម្ដងទៀត បើអ្នកនៅមិនទាន់ធ្វើបានល្អនោះ។ 
-----------------------------------------
អត្ថបទទី ០០៣
សរសេរដោយ៖ ហ៊ល កញ្ញា
រូបភាព Pinterest
©រក្សាសិទ្ធិដោយ៖ នគរស្មេរ
ទំនាក់ទំនងព័ត៌មានបន្ថែម
ទូរស័ព្ទលេខ ០៨៨ ៤៦៩៩ ៨៤០ / ០៩៦ ៩៦៩៦ ០១០

Comments